Skip over navigation
  • ទំព័រដើម
  • អំពីយើង
    • សាររបស់ប្រធានមន្ទីរពិសោធន៍
    • ជីវប្រវត្តិសង្ខេបរបស់ប្រធានផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • អ្នកគ្រប់គ្រង និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
      • លិខិតរបស់ប្រធានក្រុមហ៊ុន Alpha Environmental Inc.
    • អត្រាជោគជ័យនៅ FCC
  • មូលហេតុនៃការលំបាកមានកូន
    • ព័ត៌មានទូទៅ
    • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • មូលហេតុនៃការលំបាកមានកូនរបស់បុរស
  • ការព្យាបាល និងការថែទាំ
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់មេជីវិតឈ្មោលចូលក្នុងស្បូន
    • ការបង្កកំណើតតាមបែបបច្ចេកវិទ្យា
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលចូលទៅក្នុងមេជីវិតញី (ICSI)
    • ការរក្សាមេជីវិតក្នុងទូបង្កក
    • ការពិនិត្យមើលក្រូម៉ូសូមរបស់កោសិកាកូន
  • តម្លៃនៃការព្យាបាល
  • ប្រវត្តិសង្ខេបរបស់អ្នកជំងឺ
  • ព័ត៌មាន
  • ការទាក់ទងមកយើងខ្ញុំ
  • ប្រភពឯកសារ
    • ពាក្យចុះឈ្មោះ និងការណែនាំ
    • បណ្ណាល័យ និងសទ្ទានុក្រមការបង្កកំណើត
    • ការលំបាកមានកូន និងសុខភាពយុវជន
    • សំណួរដែលគេសួរញឹកញាប់ទាក់ទងនឹងការលំបាកមានកូន
    • ព័ត៌មាន និងប្រភពឯកសារសម្រាប់អ្នកជំងឺ
    • គេហទំព័រ និងប្រភពឯកសារដទៃទៀតអំពីការលំបាកមានកូន

ជីវប្រវត្តិរបស់អតិថិជន

 

 

FCCសូមអរគុណដល់ក្រុមគ្រួសារអ្នកនាងមីលីយ៉ានិងអ្នកនាងវានីតាដែលអនុញ្ញាតិអោយក្រុមការងារបានទៅសួរសុខទុក្ខក្រោយពេលសម្រាលរួច។ គាត់បានមកទទួលសេវាកម្មនិងទទួលបានជោគជ័យនៅមន្ទីរសំរាកព្យាបាលកម្ពុជាទាំងពីរនាក់បងប្អូនតែម្តង។

 

សូមចូលរួមអបអរសាទរដល់បងស្រីសុខ អេងដែលទេីបនឹងបានសម្រាលបានកូនប្រុសដែលគូរអោយស្រលាញ់។

ុ

ុសូមអរគុណដល់បងស្រី ខេមរី ដែលបាននាំយកកូនស្រីមកសូរសុខទុក្ខអ្នកគ្រូ ប៊ន ចាន់សុីម។

 

សូមអរគុណដល់គ្រួសារលោកស្រី ម៉ានី ដែលបាននាំយកកូនស្រីមកសួរសុខទុក្ខដល់អ្នកគ្រូ ស៊ាន សុខទៀង។

ក្រុមគ្រួសារលោក និងលោកស្រី Bruff បានទទូលសេវាកម្មនៅមន្ទីរសំរាកព្យាបាលកម្ពុជា ហើយទទួលបានលទ្ធផលជាទីគាប់ចិត្ត គឺកូនស្រីដ៏គួរអោយស្រលាញ់មួួយរួប។ ស្នាមញញឹមរបស់ពូកគាត់បានបង្ហាញពីភាពរីករាយយ៉ាងក្រៃលែង។

រីករាយដល់អ្នកនាងសុភ័ក្រ្ត និងស្វាមីដែលទទួលបានកូនស្រីភ្លោះដ៏ស្រស់ស្អាត ហើយក៏បាននាំមកសួរសុខទុកខាងក្រុមគ្រូពេទ្យ។

ពួកយើងរីករាយស្វាគមន៍នូវវត្តមានម្តាយឱពុកដែលបាននាំយកកូនមកសូរសុខទុកអ្នកគ្រូ  សេង សុីណា។

អបអរសាទរដល់បងស្រីសុវណ្ណារ៉ា និងស្វាមីទីនី ដែលទទូលបានកូនស្រីដ៏គួរអោយស្រលាញ់។

អនាគតឪពុកម្តាយរបស់ទារកអាយុ ៣ ខែក្នុងផ្ទៃតាមរយៈដោយការបង្កកំណើតតាមបច្ចេកវិទ្យា
ភរិយា៖ បេង ចាន់រី អាយុ ៣២ឆ្នាំ និងស្វាមី ងក់ មិត្ត អាយុ៤៥ ឆ្នា

យើង​អស់​ស​ង្ឈឹ​ម និង​មាន​អារម្មណ៍​តានតឹង​ដោយសារ​ពួក​យើង​មិន​អាច​មាន​បុត្រ​រយៈពេល​៥​ឆ្នាំ​ហើយ​។ ហើយ​បាន​ទៅ​រក​ការ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​មិន​បាន​ទទួលលទ្ធផល​វិជ្ជមាន​។ ក្រោយ​ពី​យើង​ទាំង​ពីរ​បាន​ទទួល​ដំណឹង​ភ្លាម​ពី​ឯកទេស​ព្យាបាល​ការ​លំបាក​មានកូន និង​ការពិគ្រោះ​យោបល់​របស់​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា យើង​បាន​សម្រេចចិត្ត​សាកល្បង​ប្រើប្រាស់​សេវា​របស់​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​។ យើង​ទុកចិត្ត​លើ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វេជ្ជសាស្ត្រ​របស់​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា ព្រមទាំង​ទទួលយក​ការ​ព្យាបាល​ដែល​ស្នើ​ដោយ​វេជ្ជបណ្ឌិត ស៊ា​ន សុខ​ទៀង​។ ដោយសារ​ខ្ញុំ​មាន​ដៃ​ស្បូន​តែ​ម្ខាង ហើយ​ស្វាមី​ខ្ញុំ​មាន​ចំនួន​មេជី​វិត​ឈ្មោល​តិច យើង​ក៏​ទទួល​ការ​ព្យាបាល​ដោយ​បច្ចេកទេស​បង្ក​កំណើត​តាមបច្ចេកវិទ្យា​។ ជា​លទ្ធផល ខ្ញុំ​ក៏​មាន​ផ្ទៃពោះ​។ ឥឡូវ​យើង​ក្លាយជា​អនាគត​ឪពុក​ម្តាយ​របស់​ទារក​អាយុ ៣​ខែ ក្នុង​ផ្ទៃ​របស់ខ្ញុំ (​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៤)​។ ខ្ញុំ​បាន​សម្រេច​ក្តី​សុបិន​របស់ខ្ញុំ​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​គូ​ស្វាមីភរិយា​ដែល​មានការ​លំបាក​មានកូន​មក​ទទួលយក​ការពិគ្រោះ​យោបល់ និង​ព្យាបាល​របស់​វេជ្ជបណ្ឌិត​ឯកទេស និង​សូមកុំ​បោះបង់​ក្តី​ស​ង្ឈឹ​ម​ចោល​ឱ្យ​សោះ​។

 

Dear Mr Samnang and Dr Sean,
This time last year we were in Phnomh Penh at your clinic performing In Vitro Fertilization. Today our beautiful daughter is 3 months old!
She is very healthy and we wanted to say thank you very much for helping make our dreams come true, we are very grateful.
Love, Kate and David Oates

 

ក្លាយជាឪពុកម្តាយតាមរយៈការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងស្បូន
ភរិយា៖ វណ្ណា ស្វាមី៖ ឆាយ ផាន់ណាង

តាំងពី​រៀប​ការ​មក យើង​មាន​អារម្មណ៍​តប់ប្រមល់ និង​ពិបាក​ចិត្តជា​ខ្លាំង​។ ទំហំ​នៃ​បំណងប្រាថ្នា​នៃ​ការ​ចង់បាន​បុត្រ​របស់​យើង​មិន​អាច​ពិពណ៌នា​បាន​ទេ​។ ជា​សំណាងល្អ​ណាស់​សម្រាប់​ពួក​យើង ឥឡូវ​យើង​មានកូន​ស្រី​គួរ​ឱ្យ​ស្រលាញ់​ម្នាក់​។ ខ្ញុំ​បាន​ជួប​វេជ្ជបណ្ឌិត​ដែល​មាន​វិជ្ជាជីវៈ និង​បទ​ពិសោធន៍​ខ្ពស់​។ ខ្ញុំ​ប្រហែលជា​មិន​អាច​មានគ្រួសារ​ពេញលេញ​បែប​នេះ​ទេ ប្រសិនបើ​គ្មាន​ជំនួយ​ពី​វេជ្ជបណ្ឌិត​នៅ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​។ ខ្ញុំ​ជឿ​ថា មិនមែន​មាន​តែ​ខ្ញុំ​ទេ ប៉ុន្តែ​មាន​គូ​ស្វាមីភរិយា​រាប់រយ​គូ​ថែម​ទៀត​ដែល​មាន​បញ្ហា​ការ​លំបាក​មានកូន ហើយ​បាន​សម្រេច​ក្តី​សុបិន​របស់​ពួក​គេ និង​ក្លាយជា​ឪពុក​ម្តាយ​តាម​ក្តី​ប្រាថ្នា​។ ខ្ញុំ​សង្ឃឹមថា មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​នឹង​ជួយ​សម្រេច​បំណងប្រាថ្នា​ដល់​គ្រួសារ​ច្រើន​ថែម​ទៀត​នៅ​កម្ពុជា​។

ខ្ញុំ​មិន​អាច​រៀបរាប់​ពី​អារម្មណ៍​របស់ខ្ញុំ​បាន​ទេ​។ ក្តី​សុបិន​ចង់បាន​បុត្រ​របស់ខ្ញុំ​បាន​ក្លាយជា​ការ​ពិត​។ សូម​អរគុណ​ដល់​គ្រូពេទ្យ និង​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ដែល​បាន​ជួយ​យើងខ្ញុំ​ឱ្យ​ជម្នះ​ឧបសគ្គ​ដ៏​ធំ​នេះ​។ ខ្ញុំ​ស​ង្ឈឹ​ម​ថា ប្តី​ប្រពន្ធ​ដែល​លំបាក​មានកូន​នឹង​មិន​បាត់បង់​ក្តី​សង្ឃឹម និង​ការ​ជឿជាក់​ឡើយ ហើយ​សូមកុំ​បោះបង់​ចោល​ក្តី​សង្ឃឹម​នេះ​ឱ្យ​សោះ​។

សក្ខីកម្មរបស់អតិថិជន៖ សូមបញ្ជាក់ថា ដោយសារមានសក្ខីកម្មរបស់អតិថិជនច្រើនពេក ថ្នាក់ដឹកនាំមន្ទីរពេទ្យជ្រើសរើសយកសក្ខីកម្មពីរ ឬបីប៉ុណ្ណោះ មកចុះផ្សាយ ព្រមទាំងទទួលបានការអនុញ្ញាតយល់ព្រមរបស់ពួកគាត់។  ប្រវិត្តអតិថិជនមករកសេវានៅមន្ទីរសម្រាកព្យាបាលយើងខ្ញុំត្រូវបានរក្សាទុកជាការសម្ងាត់។

@ 2019 Fertility Clinic Of Cambodia  |   Web Designed by Amatak Solutions
Terms and Condition  |  Privacy Policy  |  Sitemap
023 222 295   
  • Home
  • Site Map
  • Search
  • Register
  • Sign In