Skip over navigation
  • ទំព័រដើម
  • អំពីយើង
    • សាររបស់ប្រធានមន្ទីរពិសោធន៍
    • ជីវប្រវត្តិសង្ខេបរបស់ប្រធានផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • អ្នកគ្រប់គ្រង និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
      • លិខិតរបស់ប្រធានក្រុមហ៊ុន Alpha Environmental Inc.
    • អត្រាជោគជ័យនៅ FCC
  • មូលហេតុនៃការលំបាកមានកូន
    • ព័ត៌មានទូទៅ
    • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • មូលហេតុនៃការលំបាកមានកូនរបស់បុរស
  • ការព្យាបាល និងការថែទាំ
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់មេជីវិតឈ្មោលចូលក្នុងស្បូន
    • ការបង្កកំណើតតាមបែបបច្ចេកវិទ្យា
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលចូលទៅក្នុងមេជីវិតញី (ICSI)
    • ការរក្សាមេជីវិតក្នុងទូបង្កក
    • ការពិនិត្យមើលក្រូម៉ូសូមរបស់កោសិកាកូន
  • តម្លៃនៃការព្យាបាល
  • ប្រវត្តិសង្ខេបរបស់អ្នកជំងឺ
  • ព័ត៌មាន
  • ការទាក់ទងមកយើងខ្ញុំ
  • ប្រភពឯកសារ
    • ពាក្យចុះឈ្មោះ និងការណែនាំ
    • បណ្ណាល័យ និងសទ្ទានុក្រមការបង្កកំណើត
    • ការលំបាកមានកូន និងសុខភាពយុវជន
    • សំណួរដែលគេសួរញឹកញាប់ទាក់ទងនឹងការលំបាកមានកូន
    • ព័ត៌មាន និងប្រភពឯកសារសម្រាប់អ្នកជំងឺ
    • គេហទំព័រ និងប្រភពឯកសារដទៃទៀតអំពីការលំបាកមានកូន

សំណួរដែលសួរញឹកញាប់ពាក់ព័ន្ធនឹងការលំបាកមានកូន

ព័ត៌មានទូទៅ

ការ​លំបាក​មានកូន​ត្រូវ​បាន​គេ​ចាត់ទុកជា​បញ្ហា​ដែល​កើត​មាន​ស្ទើរតែ​គ្រប់​វប្បធម៌ និង​សង្គម​ទាំងអស់ ហើយ​ប៉ះពាល់​ដល់​គូ​ស្វាមីភរិយា​ដែល​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ពី ១០%-១៥%​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ចំនួន​គូ​ស្វាមីភរិយា​ដែល​ស្វែងរក​ការ​ព្យាបាល​ការ​លំបាក​មានកូន​បាន​កើនឡើង​យ៉ាងច្រើន​ដោយសារ​តែ​កត្តា​ការ​ពន្យារពេល​យក​កូន​របស់​ស្ត្រី ការ​អភិវឌ្ឍ​បច្ចេកទេស​ថ្មី​ៗ និង​កាន់តែ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ព្យាបាល​ការ​លំបាក​មានកូន និង​ការ​កើនឡើង​ការ​យល់​ដឹង​អំពី​សេវា​ព្យាបាល​ការ​លំបាក​មានកូន​។

1. តើការលំបាកមានកូនជាអ្វី?

ការ​លំបាក​មានកូន​មាន​ន័យ​ថា​មិន​អាច​មាន​ផ្ទៃពោះ​បាន បន្ទាប់​ពី​ព្យាយាម​រយៈពេល​មួយ​ឆ្នាំ ឬ​ប្រាំមួយ​ខែ​រួច​មក ប្រសិនបើ​ស្ត្រី​មាន​អាយុ ៣៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​។ ស្ត្រី​ដែល​អាច​មាន​ផ្ទៃពោះ​បាន ប៉ុន្តែ​មិន​អាច​រក្សា​ទុក​គភ៌​បាន​យូរ ក៏​ប្រហែលជា​លំបាក​មានកូន​ដែរ​។ ការ​មាន​ផ្ទៃពោះ​គឺជា​លទ្ធផល​នៃ​ដំណើរការ​មួយ​ដែល​មាន​ដំណាក់កាល​ជា​ច្រើន​។

ដើម្បីមានផ្ទៃពោះបាន៖

  • រាងកាយរបស់ស្ត្រីត្រូវតែបញ្ចេញមេជីវិតញីមួយក្នុងចំណោមអូវែររបស់ស្ត្រី (ដំណើរអូវុល)។
  • មេជីវិតញីត្រូវតែឆ្លងកាត់បំពង់ដៃស្បូនឆ្ពោះទៅស្បូន។
  • មេជីវិតឈ្មោះរបស់បុរសត្រូវតែជួបគ្នាជាមួយមេជីវិតញី។
  • មេជីវិតដែលបានបង្កកំណើតត្រូវភ្ជាប់ខ្លួនទៅខាងក្នុងស្បូន (ការកាច់សម្បុក)។

ការលំបាកមានកូនអាចនឹងកើតឡើង ប្រសិនបើមានបញ្ហាក្នុងដំណាក់កាលណាមួយខាងក្រោម។

2. តើការលំបាកមានកូនកើតឡើងជាអចិន្ត្រៃយ៍ឬ?

ការ​លំបាក​មានកូន​អាច​កើត​ឡើងជា​បណ្តោះអាសន្ន និង​ការ​លំបាក​មានកូន​អាចបណ្តាល​មក​ពី​បញ្ហា​ផ្សេង​ៗ​គ្នា​ជា​ច្រើន​។ បញ្ហា​ជា​ច្រើន​អាច​ព្យាបាល​បាន​។ បញ្ហា​ជា​ច្រើន​ក្នុង​ចំណោម​បញ្ហា​ទាំងនេះ​អាច​កែតម្រូវ​បាន​។ ទាំង​បុរស និង​ស្ត្រី​គួរតែ​ត្រូវ​បាន​ធ្វើតេស្ត​។ គូ​ស្វាមីភរិយា​ចន្លោះ​ពី ១៥-២០% ជួបនឹង​បញ្ហា​លំបាក​មានកូន​។ ទាំង​បុរស និង​ស្ត្រី​ជួប​បញ្ហា​ដែល​បង្ក​ជា​ការ​លំបាក​មានកូន​។ ចន្លោះ​ពី ៣៥-៤០% នៃ​ការ​ពិបាក​មានកូន​គឺ​បញ្ហា​បណ្តាល​មក​ពី​បុរស​។​ចន្លោះ​ពី ៣៥-៤០% ទៀត​នៃ​ការ​ពិបាក​មានកូន​គឺ​បញ្ហា​បណ្តាល​មក​ពី​ស្ត្រី​។ ករណី​ដែល​នៅ​សេសសល់​គឺ​មិន​មាន​មូលហេតុ​ច្បាស់លាស់​។

3. តើត្រូវធ្វើរោគវិនិច្ឆ័យការលំបាកមានកូនដោយរបៀបណា?

តាម​ធម្មតា គូ​ស្វាមីភរិយា​ត្រូវ​ពិគ្រោះ​យោបល់​ឱ្យ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ប្រសិនបើ​ពួក​គេ​មិន​អាច​មាន​ផ្ទៃពោះ​បាន​បន្ទាប់​ពី​រួមដំណេក​មិន​ការពារ​រយៈពេល​មួយ​ឆ្នាំ​។ វេជ្ជបណ្ឌិត​នឹង​ធ្វើការ​ពិនិត្យ​រាង​កាយ​លើ​ដៃគូ​ទាំង​ពីរ​ដើម្បី​កំណត់​ស្ថានភាព​សុខភាព​ទូទៅ​របស់​ពួក​គេ និង​ដើម្បី​វាយតម្លៃ​ពី​ជំងឺ​រាង​កាយ​ដែល​ប្រហែលជា​បង្ក​ការ​លំបាក​ក្នុង​ការ​មានកូន​។ ជា​ធម្មតា ដៃគូ​ទាំង​ពីរ​ត្រូវ​បាន​ធ្វើ​សម្ភាស​អំពី​ទម្លាប់​រួមដំណេក​របស់​ពួក​គេ​ដើម្បី​កំណត់​ថា តើ​ការ​រួមដំណេក​នោះ​ធ្វើ​ឡើង​ត្រឹមត្រូវ​សម្រាប់​ការ​បង្ក​កំណើត​របស់​ទារក​ក្នុង​ផ្ទៃ​ដែរ​ឬទេ?

ប្រសិនបើ​មូលហេតុ​មិន​ត្រូវ​បាន​រក​ឃើញ​នៅ​ត្រង់​ដំណាក់កាល​នេះ​ទេ គ្រូពេទ្យ​អាច​នឹង​ផ្តល់​អនុសាសន៍​ឱ្យធ្វើ​តេស្ត​ជាក់លាក់​បន្ថែម​ទៀត​។ សម្រាប់​ស្ត្រី ការ​ធ្វើតេស្ត​ទាំងនេះ​រួម​មានការ​វិភាគ​សីតុណ្ហភាព​រាង​កាយ និង​ដំណើរ​អូវុល ការ​ឆ្លុះ​មើល​បំពង់​ដៃ​ស្បូន និង​ស្បូន​ដោយ​កាំរស្មីអ៊ិច និង​ការ​ឆ្លុះ​ពោះ​។ សម្រាប់​បុរស ការ​ធ្វើតេស្ត​បឋម​គឺ​ផ្តោត​លើ​ការ​វិភាគ​ទឹកកាម​។

4. តើអ្វីជាមូលហេតុបង្កឱ្យមានការលំបាកមានកូន?

ការលំបាកមានកូនដែលបណ្តាលមកពីបុរស

បុរស​អាច​នឹង​លំបាក​មានកូន​ដោយសារ​តែ​គាត់​គ្មាន​មេជី​វិត​គ្រប់គ្រាន់ ពីព្រោះ​មេជី​វិត​ធ្វើ​ចលនា ឬ​ដំណើរ​មិន​បាន​ល្អ ឬ​ដោយសារ​តែ​គាត់​ស្ទះ​បំពង់​ទឹកកាម​។ ជំងឺ គ្រុនក្តៅ ឬ​ការ​ឆ្លង​រោគ និង​ការ​ខុស​ប្រក្រតី​ពី​កំណើត​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ទាំងនេះ​នៅ​ក្នុង​ខ្លួន​បុរស​។

ការលំបាកមានកូនដែលបណ្តាលមកពីស្ត្រី

ស្ត្រី​អាច​នឹង​លំបាក​មានកូន​ដោយសារ​តែ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​បន្ត​ពូជ​ដំណើរការ​មិនល្អ ពីព្រោះ​តែ​ជំងឺ ការ​ឆ្លង​រោគ បញ្ហា​ក្នុង​ការ​ផលិត​អរ​ម៉ូ​ន ឬ​ការ​ខុស​ប្រក្រតី​ពី​កំណើត​។ កត្តា​ទាំងនេះ​អាច​ប៉ះពាល់​ដល់​ការ​បន្ត​ពូជ​មួយ​ចំនួន​ដូច​ជា ការ​អាច​នឹង​មិន​មានដំណើរ​អូវុល  ស្បូន​ប្រហែលជា​ត្រៀមខ្លួន​មិន​បាន​ល្អ​ដើម្បី​ឱ្យ​ទទួលយក​កោសិកា​កូន​ដែល​កំពុង​លូតលាស់ ស្ទះ​បំពង់ មាន​ជំងឺ ឬ​ស្អិត​ដោយ​សម្លាក ឬ​មាន​ទឹករំអិល​មិន​គ្រប់គ្រាន់​នៅ​ក្នុង​មាត់ស្បូន​សម្រាប់​ឱ្យ​មេជី​វិត​រស់នៅ​បាន​។

មូលហេតុផ្សេងៗទៀត

ទាំង​នៅ​ក្នុង​ខ្លួន​បុរស និង​ស្ត្រី សុខភាព​ទូទៅ​មិនល្អ​អាច​ជា​មូលហេតុ​នាំ​ឱ្យ​មានការ​លំបាក​មានកូន​។ ការ​ធាត់​ជ្រុល ទម្លាប់​ទទួលទាន​មិនល្អ អារម្មណ៍​តានតឹង​ច្រើន​ពេក ការ​ជក់បារី ឬ​គ្រឿង​ស្រវឹង អាច​ធ្វើ​ឱ្យ​បញ្ហា​លំបាក​មានកូន​កាន់តែ​ធ្ងន់ធ្ងរ​។ មូលហេតុ​មួយទៀត អាច​ជា​កា​រវិ​វ​ឌ្ឍ​នៃ​អង់ទីគ័រ​ការពារ​ទឹកកាម​ទាំង​នៅ​ក្នុង​ខ្លួន​បុរស និង​ស្ត្រី​។ អង់ទីគ័រ​បែប​នេះ​អាច​នឹង​វាយប្រហារ និង​ធ្វើ​ឱ្យ​ខូច​មេជី​វិត ហើយ​បញ្ហា​នេះ​រារាំង​ដល់​ការ​បង្ក​កំណើត​របស់​ទារក​។

5. តើកត្តាអ្វីខ្លះដែលបង្កើនហានិភ័យនៃការលំបាកមានកូនដែលបណ្តាលមកពីបុរស?

ចំនួន និង​គុណភាព​នៃ​មេជី​វិត​ឈ្មោល​អាច​រង​ផល​ប៉ះពាល់​ដោយសារ​តែ​សុខភាព និង​របៀប​រស់នៅ​របស់​គាត់​។ កត្តា​មួយ​ចំនួន​អាច​នឹង​ធ្វើ​ឱ្យ​ចំនួន​មេជី​វិត និង​/​ឬ​គុណភាព​មេជី​វិត​ធ្លាក់​ចុះ​រួម​មាន ការ​ពិសារ​គ្រឿង​ស្រវឹង ការ​ប្រើប្រាស់​ថ្នាំ​ញៀន ថ្នាំពុល​នៅ​ក្នុង​បរិស្ថាន រួម​មាន​ថ្នាំ​កម្ចាត់​សត្វល្អិត និង​សំណ ការ​ជក់បារី បញ្ហា​សុខភាព ឱសថ ការ​ព្យាបាល​ដោយ​កាំរស្មី និង​ការ​ព្យាបាល​ជំងឺមហារីក​ដោយ​គីមី និង​វ័យ​ផង​ដែរ​។

6. តើកត្តាអ្វីខ្លះបង្កើនហានិភ័យនៃការលំបាកមានកូនដែលបណ្តាលមកពីស្ត្រី?

កត្តា​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​មានកូន​របស់​ស្ត្រី​។  កត្តា​ទាំងនេះ​រួម​មាន​វ័យ ការ​តានតឹង​ក្នុង​អារម្មណ៍ របប​អាហារ​មិនល្អ ការ​ហាត់​អត្តពលកម្ម ការ​លើស​ទម្ងន់ ការ​ស្គម​ខ្វះ​ទម្ងន់ ការ​ជក់បារី ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ជំងឺ​កាមរោគ និង​បញ្ហា​សុខភាព​ដែល​បណ្តាល​ឱ្យ​មានការ​ប្រើ​ប្រួល​លើ​អរ​ម៉ូ​ន​។

7. តើធ្វើដូចម្តេចទើបអាចព្យាបាលការលំបាកមានកូនបាន?

នៅ​ក្នុង​ករណី​ខ្លះ អ្នកជំងឺ​អាច​នឹង​ត្រូវការ​ព័ត៌មាន​បន្ថែម​ស្តី​ពី​ការ​កំណត់​ពេលវេលា​នៃ​ការ​រួម​ភេទ​ឱ្យ​ស័ក្តិសម​បំផុត​សម្រាប់​ការ​បង្ក​កំណើត​ទារក​ក្នុង​ស្បូន​។ នៅ​ក្នុង​ករណី​ខ្លះ​ទៀត គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឱ្យ​ប្រើប្រាស់​ថ្នាំពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​ជា​មូលហេតុ​នៃ​ការ​លំបាក​មានកូន ជំងឺឆ្លង ឬ​ការ​ខ្វះ​អរ​ម៉ូ​ន​ដែល​រក​ឃើញ​នៅ​ក្នុង​ខ្លួន​បុរស ឬ​ស្ត្រី​។ នៅ​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ខាង​វិធី​ព្យាបាល​បញ្ហា​លំបាក​មានកូន ដែល​ពី​មុន​មក​លំបាក​ក្នុង​ការ​ព្យាបាល វិធី​ព្យាបាល​ទាំងនោះ​រួម​មាន​៖

ការលាងសម្អាតមេជីវិត៖

នៅ​ក្នុង​ករណី​ខ្លះ ទឹកកាម​របស់​បុរស​ជា​ស្វាមី​ប្រហែលជា​ត្រូវធ្វើ​ឱ្យ​ប្រសើរ​ឡើង​តាម​រយៈ​វិធីសាស្ត្រ​ទាញ​យក​ចេញ​នូវ​មេជី​វិត​ឈ្មោល​ដែល​មាន​សុខភាព​មិនល្អ  ទាញ​យក​ចេញ​នូវ​អង់ទីគ័រ​ប្រឆាំង​មេជី​វិត​ឈ្មោល និង​ទឹក​បន្ត​ពូជ​ដែល​អាច​រំខាន​ដល់​ការ​បង្ក​កំណើត ឬ​ស្បូន​មិន​ព្រម​ទទួលយក​។ បន្ទាប់​មក មេជី​វិត​ឈ្មោល​ដែល​មាន​សុខភាព​ល្អ​នឹង​ត្រូវ​បាញ់​បញ្ចូល​ដោយ​ផ្ទាល់​ទៅ​ក្នុង​ស្បូន​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​នៅ​ពេល​អតិថិជន​មក​ជួប​គ្រូពេទ្យ​។

ការវះកាត់ខ្នាតតូច និងការឆ្លុះពោះ

ការ​ប្រើប្រាស់​បច្ចេកទេស​ថ្មី​ៗ​ទាំងនេះ ធ្វើ​ឱ្យ​ការ​លំបាក​មានកូន​មួយ​ចំនួន​អាច​នឹង​ត្រូវ​បាន​ព្យាបាល​ជា​ដាច់ខាត​។ ដំណើរការ​ព្យាបាល​ទាំងនេះ​មាន​ប្រយោជន៍​ជា​ពិសេស​សម្រាប់​កែតម្រូវ​ស្ថានភាព​ដែល​បង្ក​ឱ្យ​បំពង់​ដៃ​ស្បូន​ស្ទះ ខុស​ទីតាំង ឬ មាន​សម្លាក​។ ការ​ប្រើប្រាស់​មីក្រូ​ទស្សន៍​វះកាត់​ដើម្បី​ពង្រីក​បំពង់ និង​ជាលិកា​តូច​ៗ បាន​បង្កើន​ជោគជ័យ​ខ្លាំង​នៃ​ដំណើរការ​វះកាត់​កែ​លម្អ​ឡើង​វិញ​ប្រភេទ​នេះ​។ ក្នុង​ករណី​សម​ស្រប គេ​អាច​ធ្វើ​បាន​តាម​រយៈ​ការ​វះកាត់​ដោយ​ចោះ​ទំហំ​តូច ដោយ​មិន​តម្រូវ​ឱ្យ​សម្រាក​យប់​នៅ​មន្ទីរពេទ្យ​។

 

@ 2019 Fertility Clinic Of Cambodia  |   Web Designed by Amatak Solutions
Terms and Condition  |  Privacy Policy  |  Sitemap
023 222 295   
  • Home
  • Site Map
  • Search
  • Register
  • Sign In