វេជ្ជបណ្ឌិត ស៊ាន សុខទៀង មានជំនាញផ្នែករោគស្ត្រី និងសម្ភព ដោយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ក្រោយមក គាត់បានបន្តការសិក្សាលើមុខវិជ្ជាឯកទេសផ្នែកការគ្រប់គ្រងការលំបាកមានកូននៅសាកលវិទ្យាល័យប៉ារីសដេកាត។ បន្ទាប់មកទៀត គាត់បានបន្តការសិក្សាផ្នែកអំប្រ៊ីយ៉ូសាស្ត្រនៅសាកលវិទ្យាល័យជាតិសិង្ហបុរី។ គួរកត់សម្គាល់ថា វេជ្ជបណ្ឌិត ស៊ាន សុខទៀង ជាអ្នកឯកទេសផ្នែកការលំបាកមានកូនដំបូងបំផុត ដែលបង្កើតមន្ទីរសម្រាកព្យាបាលការលំបាកមានកូននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ គាត់ត្រូវបានគេទទួលស្គាល់ និងគោរពនៅក្នុងផ្នែកបច្ចេកវិទ្យាជំនួយការបង្កកំណើត។